កាលបរិច្ឆេទ: ០៩ មិថុនា ២០២៥ / សុខភាព / Author : ATH Sokren
កាលពីពេលថ្មីៗនេះ ព្រឹត្តិការណ៍មួយត្រូវបានរៀបចំឡើងនៅមណ្ឌលសុខភាព Godomey ស្ថិតនៅក្នុងឃុំ Abomey-Calavi ដើម្បីពង្រឹងវត្តមានផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ដែលមានដូចជាថ្នាំ Kinafon, Gynomax និង Fervital នៅក្នុងសេវាកម្មផ្នែកសម្ភព។ គំនិតផ្តួចផ្តើមនេះដែលរៀបចំឡើងដោយក្រុមហ៊ុនចែកចាយឱសថ Syaro គឺធ្វើឡើងក្នុងក្របខ័ណ្ឌផ្សព្វផ្សាយផលិតផលឱសថ និងដើម្បីពង្រឹងភាពជាដៃគូជាមួយអ្នកជំនាញផ្នែកសុខភាពនៅក្នុងស្រុក។
ជំនួបជាមួយពេទ្យឆ្មបមកពីផ្នែកសម្ភពគឺក្នុងបំណងពង្រឹងវត្តមានផលិតផលឱសថ Kinafon, Gynomax និង Fervital ដែលសំខាន់សម្រាប់សុខភាពមាតា និងទារក។ កិច្ចពិភាក្សាផ្តោតទៅលើតម្លៃសមរម្យនៃឱសថទាំងបីមុខនេះ ដែលជាលក្ខខណ្ឌចាំបាច់ក្នុងជម្រើសនៃការចេញវេជ្ជបញ្ជានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរដ្ឋ។
ក្រោយពីកិច្ចប្រជុំត្រូវបានបញ្ចប់ ក្រុមគ្រូពេទ្យផ្នែកសម្ភពបានសន្យាថានឹងបន្តចេញវេជ្ជបញ្ជាឱ្យប្រើឱសថទាំងបីមុខនេះ និងបានបង្ហាញពីឆន្ទៈសហការក្នុងក្របខ័ណ្ឌភាពជាដៃគូ «ឈ្នះ ឈ្នះ» ជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹមនៅប្រទេសបេណាំង។ សេចក្តីសម្រេចនេះគឺជាដំណាក់កាលមួយយ៉ាងសំខាន់ដើម្បីឱ្យគេស្គាល់ផលិតផល និងសំខាន់សម្រាប់ការចែកចាយឱសថទាំងនោះនៅក្នុងតំបន់។
ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ហើយនៅទីបញ្ចប់មានអាហារសម្រន់សម្រាប់ទទួលអ្នកចូលរួម ដែលជាឱកាសពង្រឹងទំនាក់ទំនងរវាងសហគ្រាសផលិតឱសថ និងអ្នកជំនាញសុខភាព ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការនាពេលអនាគត។
តាមរយៈគំនិតផ្តួចផ្តើមនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសបេណាំងបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការជួយជ្រោមជ្រែងដល់អ្នកជំនាញសុខភាពក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពទៅដល់ស្រ្តី និងទារកដែលទើបនឹងកើត។ អគ្គនាយកក្រុមហ៊ុន Syaro គឺលោក Angelo Sehou បានសាទរចំពោះជោគជ័យនៃជំនួបមួយនេះ និងបានអះអាងបញ្ជាក់ជាថ្មីម្តងទៀតពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការបន្តសកម្មភាពចុះជួបផ្ទាល់ជាមួយអ្នកជំនាញសុខភាពតទៅទៀត។
ប្រតិបត្តិការពង្រឹងវត្តមានផលិតផលឱសថមួយនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសក្កានុពលនៃវិស័យឱសថបច្ចុប្បន្ននៅប្រទេសបេណាំង ដែលកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសហគ្រាសឱសថ និងមណ្ឌលសុខភាពនៅតែជាគន្លឹះយ៉ាងសំខាន់ដើម្បីទទួលបានឱសថដែលមានគុណភាពក្នុងតម្លៃសមរម្យបំផុត៕